Tuesday, January 31, 2017

ផ្កាខាត់ណាផ្កា
១.របៀបរៀបចំដី និង ធ្វើរង
₋ សំអាតដីចំការនិង រើសស្មៅចេញឲ្យអស់
₋ ភ្ជួររាស់ដីឲ្យស្អាត់ល្អ និង ហាលឲ្យបាន ១០ ទៅ១៥ថ្ងៃ
₋ ភ្ជួរដីជម្រៅ ១៥ ទៅ ២០ សង់ទីម៉ែត្រ
ការលើករងដាំៈ
₋ ទទឹង ១ម៉ែត្រ (៣ជួរ)ឬ ០៦ម៉ែត្រ (២ជួរ) និង បណ្តោយទៅតាមលទ្ធភាពដី តែមិនគួរឲ្យលើសពី ១៥ម៉ែត្រព្រោះវាធ្វើឲ្យពិបានក្នុងការថែទាំដូចជាស្រោចទឹក ដកស្មៅ ជាដើម ។
₋ កំពស់នៅរដូវប្រាំងពី ២០ទៅ៣០សង់ទីម៉ែត្រ និង រដូវវស្សា ៣០ ទៅ៥០ សង់ទីម៉ែត្រ ។
₋ ដាក់លាមកសត្វស្ងួត ឬជីកំប៉ុស្តិ៍ប្រមាណ ១ទៅ២គីឡូក្រាម ក្នុងផ្ទៃដីរង ១ម៉ែត្រការេ ។ ដោយកបទ្រាប់បាតរងដោយច្របល់វាឲ្យសព្វល្អជាមួយដីរង ។
₋គ្រប់រង ធ្វើបានពីប្រភេទដើម្បីទប់ស្កាត់ការហូរច្រោះរង ការពារសំណើមដី កាត់បន្ថាយការដុះស្មៅ ។
២. ការធ្វើរោងបណ្តុះកូន
ការធ្វើរោងបណ្តុះកូន គឺអាចធ្វើឲ្យគ្រាប់ដុះបានល្អ កាត់បន្ថយការលួយកូន
និង អាចការពារកូនដំណាំបានពីការធ្លងជម្ងឺសត្វល្អិតចង្រៃ ។ រោងបណ្តុះកូន
បន្លុះអាចធ្វើតាមទំហំដូចខាងក្រោម៖
₋ ដំបូលសម្រាប់គ្របរានៈ ១,៨ទៅ២ ម៉ែត្រដើម្បីងាយស្រួលថែទាំកូន ។
₋ កំរាស់រាមៈ ០,៨ ទៅ ១ម៉ែត្រ ពីដី
₋ ទទឹងរានៈ ០,៨ ទៅ ១ម៉ែត្រ
₋ ដំបូលធ្វើពីថងប្លាស្ទិចការពារទឹកភ្លៀង គ្រប់ពីលើដោយសំណាញ់កាត់ពន្លឺ និងបន្ថយកំដៅថ្ងៃ ហើយជញ្ជាំងធ្វើពីសំណាញ់មុងសំរាប់ការពារសត្វល្អិត ។
៣. ការរៀបចំដីបណ្តុះ
₋ យកដីមានជីជាតិ១ភាគលាយជាមួយជីលាមកគោស្ងួត ឬជីកំប៉ុស្តិ៍២ភាគ និង ផេះអង្កាមពី២ទៅ៤ ភាគ(ផេះអង្កាមត្រូវត្រាំទឹករយៈពេលពី២ទៅ៤យប់)
₋ យកល្បាយដែលបានលាយច្របល់ហើយទៅលីងរហូតក្តៅសព្វទាំងអស់ផលប្រយោគន៍នៃការលាយល្បាយដីបណ្តុះបែបនេះគឺៈ
▪ គ្រាប់ងាយដុះ ឬសដុះលូតលាស់បានល្អ
▪ កូនបន្លែស្រូបយកជីជាតិបានគ្រប់គ្រាន់
▪ សម្លាប់មេរោគដែលបង្កឲ្យកូនបន្លែរលួយ
▪ សម្លាប់គ្រាប់ស្មៅចង្រៃដែលដុះដណ្តើមយកជីពីកូនបន្លែ
▪ សម្លាប់ពងសត្វល្អិត និង សត្វស្អិតចង្រៃក្នុងដីដែលបំផ្លាញ់គ្រាប់បន្លែ
▪យកដីដែលបានលាយរួចហើយ ទុកឲ្យត្រជាក់សិនមុននិងដាក់ក្នុងកន្ទោង
៤. ការរៀបចំបណ្តុះគ្រាប់
▪ ត្រូវរៀបចំបណ្តុះគ្រាប់ស្របពេលជាមួយនឹងលើករងដាំ
▪ ការបណ្តុះគ្រាប់ធ្វើបានពីរររៀប៖
៥. ការដាំកូនស្ដៃផ្កា
៦.១ ការដាក់ជី
ពូជស្ពៃផ្កាកូនកាត់យើងត្រូវដាក់ជី និង ស្រោចទឹកឲ្យបានទៀងទាត់ទើបផ្តល់ផលបានច្រើន ពេលវេលា និង បរិមាណត្រូវដាក់គឺអាស្រយ័ទៅតាមប្រភេទដីចំពោះដីមានល្បាយច្រើនជាងខ្សាច់ត្រូវដាក់ជីចំនួន១៥ថ្ងៃម្តង ។ តែបើដីខ្សាច់ច្រើនត្រូវដាក់ជីកាន់តែញឹកគឺ៧ទៅ១០ថ្ងៃម្តង ។ បរិមាណជីត្រូវដាក់ម្តងៗនៅដីខ្សាច់ត្រូវតិចជាងជីត្រូវដាក់នៅដីល្បាយខ្សាច់ចំនួនពាក់កណ្តាល។
បរិមាណ និង ពេលវេលាដាក់ជី
របៀបដាក់ជី
ដើម្បីដាក់ជីឲ្យដំណាំ អាចស្រូបយកបានច្រើនគឺត្រូវស្រើចទឹកភ្លាម បន្ទាប់
ដាក់ជីរួច ។
₋ ដាក់ជីទ្រាប់បាតៈដាក់តាមពោះរងហើយច្របល់ជាមួយដីឬដាក់ជីតាមរណ្តៅនីមួយៗហើយទើបច្របល់ជាមួយដីក្នុងរណ្តៅឲ្យសព្វ ។
₋ ដាក់ជីបំប៉នៈ កប់ជីសងខាងរណ្តៅ (ចណ្លោះគុម្ព)
ការផលិតជី
រូបមន្តទី១
១-ធាតុផ្សំៈ
- រុក្ខជាតិបៃតង ៦០ភាគរយនៃធុង
- មេជី ៣០០សេ.សេ
- ស្ករ ៣០០សេ.សេ
-ទឹក ១០លីត្រ
២-របៀបផ្សំៈ
ប្រមូលរុក្ខជាតិគ្រប់ប្រភេទឱ្យបានលើសពី១០មុខ យកមកចិព្រា្ចាំហើយច្រកចូលថង់ ។ ចាក់ទឹកចូល ធុង ដាក់ស្ករ និងមេជីចូល ហើយកូរឱ្យសព្វល្អទើបយកថង់ដាក់ចូលហើយបិតគំរប រក្សាទុក ៧ថ្ងៃ ទៅ១០ ទើបយកទៅប្រើ។
៣-របៀបប្រើៈ
យកទឹកជី ១លីត្រ លាយជាមួយទឹកធម្មតា ៥០០-១០០០លីត្រ ស្រោចលើដំណាំ ។
៤-ផលប្រយោជន៍ៈ
- ជួយកែប្រែគុណភាពដី
- បណេ្ដញសត្វល្អិត
- ជីសំរាប់ដំណាំ
រូបមន្តទី២
១-សារធាតុុផ្សំៈ
- ក្បាលត្រី ០១គ.ក្រ
- ទន្ទ្រាំងខែត្រ ០១គ.ក្រ
- អាចម៍មាន់ ០១គ.ក្រ
- ទឹកនោមគោ ០២លីត្រ
- មេជី ១០សេ.សេ
- ស្ករត្នោត ១០សេ.សេ
- ទឹក ១០លីត្រ
- កាកសំណល់ផ្ទះបាយ
២-របេៀបផ្សំៈ
- យកទៅចិព្រា្ចាំដាក់លាយចូលគ្នា និងទុកត្រាំរយៈពេល១៥-២០ថ្ងៃ ទើបអាចប្រើបាន
៣-របៀបប្រើៈ
- ០១លីត្រជី លាយទឹក១០០-២០០លីត្រ
រូបមន្តទី៣
១-ធាតុផ្សំៈ
-ស្មៅ ៥៥០គ.ក្រ
-លាមកមាន់ ០៥គ.ក្រ
-មេជី ១០០សេ.សេ
-ស្ករ ១០០សេ.សេ
-ទឹក ២០០លីត្រ
២-របៀបលាយៈ
យកពពួកស្មៅមកចិព្រា្ជាំឱ្យល្អិតរួចដាក់ចូលក្នុងធុង ឬពាង បន្ទាប់មកយកលាមកមាន់ចាក់ចូលហើយ យកមេជី និងស្ករ លាយជាមួយទឹកកូរឱ្យសព្វទើបចាក់ចូលក្នុងធុង ឬពាង ត្រាំទុកក្នុងម្លប់ រយៈពេល១៥ថ្ងៃ អាចប្រើបាន ។
៣-របៀបប្រើៈ
-ទឹកជី១លីត្រ លាយទឹក២០០លីត្រ ស្រោចកែប្រែគុណភាពដី
-ទឹកជី១លីត្រ លាយទឹក៣០០-១០០០លីត្រ ស្រោចដំណាំ
រូបមន្តទី៤
១-ធាតុផ្សំៈ
-រុក្ខជាតិបៃតង ១០គ.ក្រ
-ឆ្អឹង ០.៣គក្រ
-មេជី ០.៥លីត្រ
-ស្ករ ០.៥លីត្រ
-ទឹក ០.៥លីត្រ
២-របៀបធ្វើៈ
យកពពួករុក្ខជាតិមកចិព្រា្ជាំឱ្យល្អិតរួចដាក់ចូលក្នុងធុង ឬពាង បន្ទាប់មកយកឆ្អ្អឹងចាក់ចូលហើយយក មេជី និងស្ករ លាយជាមួយទឹកកូរឱ្យសព្វ ទើបចាក់ចូលក្នុងធុង ឬពាងត្រាំទុកក្នុងម្លប់ រយៈពេល១៥ថ្ងៃ អាច ប្រើបាន ។

-ទឹកជី១លីត្រលាយទឹក៣០០-១០០០លីត្រ ស្រោចដំណាំ
ការថែទាំផ្កាៈ
ពេលផ្កាបានទំហំ៤សង់ទីម៉ែត្រយើងចាប់ស្លឹកអមផ្កាពត់រកគ្នាហើយខ្ទាស់
ឲ្យជាប់ដើម្បីបាំងពន្លឺ និង កំដៅថ្ងៃរហូតដល់ផ្ការីកធំល្មម ប្រមូលផល ។
៦.២ ការស្រោចទឹក
₋ ស្រោចទឹកនៅពេលព្រឹកនិងបញ្ចូលទឹកតាមចន្លោះរង។បើស្រើចទឹកនៅ
ពេលថ្ងៃត្រង់ ឬ នៅពេលល្ងាចពេកអាចបណ្តាលឲ្យស្ពៃផ្កាមានបញ្ហាដូចជា៖
រលួយ ឬ រលាកដើម ។
₋ ត្រូវស្រោចទឹកឲ្យបានទៀងទាត់ មិនត្រូវឲ្យដីស្ងួត ជាពិសេសបន្ទាប់ពីដាំ
កូនហើយ ព្រោះកូនស្ពៃត្រូវការទឹក ជីសំរាប់ការដុះលូតលាស់ឬសដើមស្លឹករបស់
វា ។ នៅពេលចេញផ្កាក៏ត្រូវស្រោចទឹកឲ្យបានទៀងទាត់ដែរ ។បើស្រោចទឹកមិន
គ្រប់គ្រាន់ និង បណ្តាឲ្យការចេញផ្កាមិនបានល្អ ។
₋បើពិនិត្យឃើញដីនៅក្បែគល់ស្ងួតត្រូវស្រោចទឹកបន្ថែមបើនៅ ក្បែរគល់ស្ពៃផ្កាសើមខ្លាំង មិនត្រូវស្រោចទឹកបន្ថែមទេ ។ បើនៅតែស្រោចវានាំឲ្យ រលួយឬស និង ងាប់បាន ។
៦.៣ ការធ្វើស្មៅ
ធ្វើស្មៅឲ្យបានទៀងទាត់ និង កាត់ស្លឹកចាស់ៗចោលដើម្បីសំអាតជម្រក
សត្វល្អិតចង្រៃ ។
៧. សត្វល្អិតចង្រៃ
៧.១ ដង្កូវហ្វូង
ដង្កូវហ្វូងស៊ីស្លឹកដើមផ្ការបស់បន្លែជាច្រើនប្រភេទ។ វាស៊ីស្លឹកយ៉ាងធ្ងន់ធ្ងរ
ជាពិសេសនៅដំណាក់កាលលូតលាស់ ដង្កូវចំណាស់ស៊ីបំផ្លាញស្លឹកនៅពេល
យប់ ហើយពេលថ្ងៃវាលាក់ខ្លួននៅក្រោមស្លឹកឬនៅជុំវិញគល់ ។
វិធានការកំចាត់ដង្កូវតាមវិធីដាំដុះ៖
₊ ប្រើសំណាញ់សត្វល្អិត ដើម្បីគ្រប់ការពារបណ្តុះកូនបន្លែ
₊ បណ្តុះកូនដំណាំឲ្យឆ្ងាយពីចំការកំពុងដាំដុះ
₊ បេះដង្កូវដោយដៃ ហើយញិចចោល
₊បេះផ្កាដែលមានដង្កូវស៊ី យកទៅកប់ចោលក្នុងជម្រៅយ៉ាងតិច២០សង់ទីម៉ែត្រ
₊ សំអាតស្មៅតាមរង និង ក្នុងចំការ
₊ ដាំដំណាំឆ្លាស់ដើម្បីកាត់បន្ថយសត្វល្អិតបំផ្លាញស្ពៃមួយចំនួន
₊ប្រមូលកំទេចកំទីកាកសំណល់ដំណាំ បន្ទាប់ពីប្រមូលផលរួចចេញពីចំការហើយកប់ឬដុតចោល ។
វិធានការប្រើសម្រាប់កំចាត់ដង្កូវហ្វូង
₊ យើងគូរបាញ់ក្នុងដំណាក់កាលលូតលាស់
₊ ការបាញ់ថ្នាំបណ្តេញ គឺ បាញ់ពីក្រោមនិង លើស្លឹក
ការលាយថ្នាំកំចាត់ជំងឺ
₋មេជី ១០សេសេ
₋មេថ្នាំបណ្តេញសតវល្អិត ១០សេសេ
₋មេអ័រម៉ូន ១០សេសេ
₋ស្កររងូ ១០សេសេ
₋ទឹក ១០លីត្រ
៨. ការប្រមូលផល
₊ ស្ពៃផ្កាអាចប្រមូលផលបាន នៅអាយុពី ៤៥ទៅ៥៥ ថ្ងៃ
₊កាត់ផ្កាពេលព្រឹកដោយរក្សាទុកស្លឹកអមផ្កា៤ទៅ៥ និងមិនត្រូវទុកផ្កាដែលកាត់ហើយឲ្យត្រូវថ្ងៃក្តៅទេ
₊បន្ទាប់ពីកាត់ផ្កាហើយត្រូវជ្រើសរើស និង រៀបផ្កាស្ពៃ ដែលល្អមិនខូចខាត

ក. បណ្តុះគ្រាប់ជាមុន
₋ ផ្អាប់គ្រាប់រយៈពេល ២យប់ទើបយកទៅបណ្តុះក្នុងកន្ទោង
₋ យកគ្រាប់ពង្រាយក្នុងក្រណាត់ស្បៃជក់ទឹក រួចរុំគ្រាប់នេះឲ្យហប់ល្អ
₋ ស្រោចទឹករៀងរាល់ថ្ងៃដើម្បីឲ្យក្រណាត់ស្បៃសើមរហូត
₋ ជ្រើសរើសយកគ្រាប់បែកមាត់១គ្រាប់ដាក់១កន្ទោង ឬ ១ថាសបណ្តុះ
₋ កប់គ្រាប់ប្រវែង ១សង់ទីម៉ែត្រ។បើកប់គ្រាប់ជ្រៅឬរាក់ពេកធ្វើឲ្យគ្រាប់ដុះមិនល្អ
₋ យកកន្ទោងដែលដាក់គ្រាប់ហើយ ទៅដាក់ក្នុងរោងបណ្តុះ
₋ ស្រោចទឹករៀងរាល់ពេលព្រឹកឲ្យជោគ បើដីស្ងួតធ្វើឲ្យគ្រាប់មិនដុះ
ខ. ការដាក់គ្រាប់បណ្តុះដោយផ្ទាល់ក្នុងថាសបណ្តុះឬ ក្នុងកន្ទោង
₋ យកគ្រាប់១គ្រាប់ដាក់បណ្តុះផ្ទាល់ក្នុងកន្ទោងឬថាសបណ្តុះ
₋ស្រោចទឹកឲ្យជោគទើបយកថាសឬកន្ទោងដែលដាក់គ្រាប់ហើយ ទៅដាក់ក្នុងរៀងបណ្តុះ ។

របៀបដាំកូន
₋ បញ្ចូលទឹកតាមចន្លោះរង(សំរាប់រងគ្រប់ថង់ប្លាស្ទិច) ស្រើចទឹកលើរងដែលគ្រប់ចំបើង
₋ដាក់ជីតាមរណ្តៅច្របល់ជាមួយដីឲ្យសព្វទើបដាំកូនស្ពៃផ្កានៅពេលរសៀល
₋ ដាំកូនស្ពៃផ្កាត្រឹមដីបណ្តុះ ។ កុំដាំកូនស្ពៃផ្កាកប់លិចដើមវាបណ្តាលឲ្យកូនផ្កា រលូយបាន
₋ ត្រូវដាំកូនស្ពៃផ្កាពេលរសៀល
៦. ការថែទាំ₋ បញ្ចូលទឹកតាមចន្លោះរង(សំរាប់រងគ្រប់ថង់ប្លាស្ទិច) ស្រើចទឹកលើរងដែលគ្រប់ចំបើង
₋ដាក់ជីតាមរណ្តៅច្របល់ជាមួយដីឲ្យសព្វទើបដាំកូនស្ពៃផ្កានៅពេលរសៀល
₋ ដាំកូនស្ពៃផ្កាត្រឹមដីបណ្តុះ ។ កុំដាំកូនស្ពៃផ្កាកប់លិចដើមវាបណ្តាលឲ្យកូនផ្កា រលូយបាន
₋ ត្រូវដាំកូនស្ពៃផ្កាពេលរសៀល
៦.១ ការដាក់ជី
ពូជស្ពៃផ្កាកូនកាត់យើងត្រូវដាក់ជី និង ស្រោចទឹកឲ្យបានទៀងទាត់ទើបផ្តល់ផលបានច្រើន ពេលវេលា និង បរិមាណត្រូវដាក់គឺអាស្រយ័ទៅតាមប្រភេទដីចំពោះដីមានល្បាយច្រើនជាងខ្សាច់ត្រូវដាក់ជីចំនួន១៥ថ្ងៃម្តង ។ តែបើដីខ្សាច់ច្រើនត្រូវដាក់ជីកាន់តែញឹកគឺ៧ទៅ១០ថ្ងៃម្តង ។ បរិមាណជីត្រូវដាក់ម្តងៗនៅដីខ្សាច់ត្រូវតិចជាងជីត្រូវដាក់នៅដីល្បាយខ្សាច់ចំនួនពាក់កណ្តាល។
បរិមាណ និង ពេលវេលាដាក់ជី
របៀបដាក់ជី
ដើម្បីដាក់ជីឲ្យដំណាំ អាចស្រូបយកបានច្រើនគឺត្រូវស្រើចទឹកភ្លាម បន្ទាប់
ដាក់ជីរួច ។
₋ ដាក់ជីទ្រាប់បាតៈដាក់តាមពោះរងហើយច្របល់ជាមួយដីឬដាក់ជីតាមរណ្តៅនីមួយៗហើយទើបច្របល់ជាមួយដីក្នុងរណ្តៅឲ្យសព្វ ។
₋ ដាក់ជីបំប៉នៈ កប់ជីសងខាងរណ្តៅ (ចណ្លោះគុម្ព)
ការផលិតជី
រូបមន្តទី១
១-ធាតុផ្សំៈ
- រុក្ខជាតិបៃតង ៦០ភាគរយនៃធុង
- មេជី ៣០០សេ.សេ
- ស្ករ ៣០០សេ.សេ
-ទឹក ១០លីត្រ
២-របៀបផ្សំៈ
ប្រមូលរុក្ខជាតិគ្រប់ប្រភេទឱ្យបានលើសពី១០មុខ យកមកចិព្រា្ចាំហើយច្រកចូលថង់ ។ ចាក់ទឹកចូល ធុង ដាក់ស្ករ និងមេជីចូល ហើយកូរឱ្យសព្វល្អទើបយកថង់ដាក់ចូលហើយបិតគំរប រក្សាទុក ៧ថ្ងៃ ទៅ១០ ទើបយកទៅប្រើ។
៣-របៀបប្រើៈ
យកទឹកជី ១លីត្រ លាយជាមួយទឹកធម្មតា ៥០០-១០០០លីត្រ ស្រោចលើដំណាំ ។
៤-ផលប្រយោជន៍ៈ
- ជួយកែប្រែគុណភាពដី
- បណេ្ដញសត្វល្អិត
- ជីសំរាប់ដំណាំ
រូបមន្តទី២
១-សារធាតុុផ្សំៈ
- ក្បាលត្រី ០១គ.ក្រ
- ទន្ទ្រាំងខែត្រ ០១គ.ក្រ
- អាចម៍មាន់ ០១គ.ក្រ
- ទឹកនោមគោ ០២លីត្រ
- មេជី ១០សេ.សេ
- ស្ករត្នោត ១០សេ.សេ
- ទឹក ១០លីត្រ
- កាកសំណល់ផ្ទះបាយ
២-របេៀបផ្សំៈ
- យកទៅចិព្រា្ចាំដាក់លាយចូលគ្នា និងទុកត្រាំរយៈពេល១៥-២០ថ្ងៃ ទើបអាចប្រើបាន
៣-របៀបប្រើៈ
- ០១លីត្រជី លាយទឹក១០០-២០០លីត្រ
រូបមន្តទី៣
១-ធាតុផ្សំៈ
-ស្មៅ ៥៥០គ.ក្រ
-លាមកមាន់ ០៥គ.ក្រ
-មេជី ១០០សេ.សេ
-ស្ករ ១០០សេ.សេ
-ទឹក ២០០លីត្រ
២-របៀបលាយៈ
យកពពួកស្មៅមកចិព្រា្ជាំឱ្យល្អិតរួចដាក់ចូលក្នុងធុង ឬពាង បន្ទាប់មកយកលាមកមាន់ចាក់ចូលហើយ យកមេជី និងស្ករ លាយជាមួយទឹកកូរឱ្យសព្វទើបចាក់ចូលក្នុងធុង ឬពាង ត្រាំទុកក្នុងម្លប់ រយៈពេល១៥ថ្ងៃ អាចប្រើបាន ។
៣-របៀបប្រើៈ
-ទឹកជី១លីត្រ លាយទឹក២០០លីត្រ ស្រោចកែប្រែគុណភាពដី
-ទឹកជី១លីត្រ លាយទឹក៣០០-១០០០លីត្រ ស្រោចដំណាំ
រូបមន្តទី៤
១-ធាតុផ្សំៈ
-រុក្ខជាតិបៃតង ១០គ.ក្រ
-ឆ្អឹង ០.៣គក្រ
-មេជី ០.៥លីត្រ
-ស្ករ ០.៥លីត្រ
-ទឹក ០.៥លីត្រ
២-របៀបធ្វើៈ
យកពពួករុក្ខជាតិមកចិព្រា្ជាំឱ្យល្អិតរួចដាក់ចូលក្នុងធុង ឬពាង បន្ទាប់មកយកឆ្អ្អឹងចាក់ចូលហើយយក មេជី និងស្ករ លាយជាមួយទឹកកូរឱ្យសព្វ ទើបចាក់ចូលក្នុងធុង ឬពាងត្រាំទុកក្នុងម្លប់ រយៈពេល១៥ថ្ងៃ អាច ប្រើបាន ។
៣-របៀបប្រើៈ
-ទឹកជី១លីត្រ លាយទឹក២០០លីត្រ ស្រោចកែប្រែគុណភាពដី
-ទឹកជី១លីត្រលាយទឹក៣០០-១០០០លីត្រ ស្រោចដំណាំ
ការថែទាំផ្កាៈ
ពេលផ្កាបានទំហំ៤សង់ទីម៉ែត្រយើងចាប់ស្លឹកអមផ្កាពត់រកគ្នាហើយខ្ទាស់
ឲ្យជាប់ដើម្បីបាំងពន្លឺ និង កំដៅថ្ងៃរហូតដល់ផ្ការីកធំល្មម ប្រមូលផល ។
៦.២ ការស្រោចទឹក
₋ ស្រោចទឹកនៅពេលព្រឹកនិងបញ្ចូលទឹកតាមចន្លោះរង។បើស្រើចទឹកនៅ
ពេលថ្ងៃត្រង់ ឬ នៅពេលល្ងាចពេកអាចបណ្តាលឲ្យស្ពៃផ្កាមានបញ្ហាដូចជា៖
រលួយ ឬ រលាកដើម ។
₋ ត្រូវស្រោចទឹកឲ្យបានទៀងទាត់ មិនត្រូវឲ្យដីស្ងួត ជាពិសេសបន្ទាប់ពីដាំ
កូនហើយ ព្រោះកូនស្ពៃត្រូវការទឹក ជីសំរាប់ការដុះលូតលាស់ឬសដើមស្លឹករបស់
វា ។ នៅពេលចេញផ្កាក៏ត្រូវស្រោចទឹកឲ្យបានទៀងទាត់ដែរ ។បើស្រោចទឹកមិន
គ្រប់គ្រាន់ និង បណ្តាឲ្យការចេញផ្កាមិនបានល្អ ។
₋បើពិនិត្យឃើញដីនៅក្បែគល់ស្ងួតត្រូវស្រោចទឹកបន្ថែមបើនៅ ក្បែរគល់ស្ពៃផ្កាសើមខ្លាំង មិនត្រូវស្រោចទឹកបន្ថែមទេ ។ បើនៅតែស្រោចវានាំឲ្យ រលួយឬស និង ងាប់បាន ។
៦.៣ ការធ្វើស្មៅ
ធ្វើស្មៅឲ្យបានទៀងទាត់ និង កាត់ស្លឹកចាស់ៗចោលដើម្បីសំអាតជម្រក
សត្វល្អិតចង្រៃ ។
៧. សត្វល្អិតចង្រៃ
៧.១ ដង្កូវហ្វូង
ដង្កូវហ្វូងស៊ីស្លឹកដើមផ្ការបស់បន្លែជាច្រើនប្រភេទ។ វាស៊ីស្លឹកយ៉ាងធ្ងន់ធ្ងរ
ជាពិសេសនៅដំណាក់កាលលូតលាស់ ដង្កូវចំណាស់ស៊ីបំផ្លាញស្លឹកនៅពេល
យប់ ហើយពេលថ្ងៃវាលាក់ខ្លួននៅក្រោមស្លឹកឬនៅជុំវិញគល់ ។
វិធានការកំចាត់ដង្កូវតាមវិធីដាំដុះ៖
₊ ប្រើសំណាញ់សត្វល្អិត ដើម្បីគ្រប់ការពារបណ្តុះកូនបន្លែ
₊ បណ្តុះកូនដំណាំឲ្យឆ្ងាយពីចំការកំពុងដាំដុះ
₊ បេះដង្កូវដោយដៃ ហើយញិចចោល
₊បេះផ្កាដែលមានដង្កូវស៊ី យកទៅកប់ចោលក្នុងជម្រៅយ៉ាងតិច២០សង់ទីម៉ែត្រ
₊ សំអាតស្មៅតាមរង និង ក្នុងចំការ
₊ ដាំដំណាំឆ្លាស់ដើម្បីកាត់បន្ថយសត្វល្អិតបំផ្លាញស្ពៃមួយចំនួន
₊ប្រមូលកំទេចកំទីកាកសំណល់ដំណាំ បន្ទាប់ពីប្រមូលផលរួចចេញពីចំការហើយកប់ឬដុតចោល ។
វិធានការប្រើសម្រាប់កំចាត់ដង្កូវហ្វូង
₊ យើងគូរបាញ់ក្នុងដំណាក់កាលលូតលាស់
₊ ការបាញ់ថ្នាំបណ្តេញ គឺ បាញ់ពីក្រោមនិង លើស្លឹក
ការលាយថ្នាំកំចាត់ជំងឺ
₋មេជី ១០សេសេ
₋មេថ្នាំបណ្តេញសតវល្អិត ១០សេសេ
₋មេអ័រម៉ូន ១០សេសេ
₋ស្កររងូ ១០សេសេ
₋ទឹក ១០លីត្រ
៨. ការប្រមូលផល
₊ ស្ពៃផ្កាអាចប្រមូលផលបាន នៅអាយុពី ៤៥ទៅ៥៥ ថ្ងៃ
₊កាត់ផ្កាពេលព្រឹកដោយរក្សាទុកស្លឹកអមផ្កា៤ទៅ៥ និងមិនត្រូវទុកផ្កាដែលកាត់ហើយឲ្យត្រូវថ្ងៃក្តៅទេ
₊បន្ទាប់ពីកាត់ផ្កាហើយត្រូវជ្រើសរើស និង រៀបផ្កាស្ពៃ ដែលល្អមិនខូចខាត

បច្ចេកទេសដាំត្រប់វែង
១-ការជ្រើសរើសពូជ
ជ្រើសរើសពូជត្រប់ ណាដែលល្អ មិនយកគ្រាប់ខ្ចីពេក មកព្រោះបន្តាប់មកជ្រើសរើសកូនដែលថ្លោសល្អមកដាំ ។
២-ការរៀបចំដី
មុនពេលដាំយើងភ្ជួរ២ទៅ៣ដង ។ ភ្ជួរលើកទី១ដើម្បីកំចាត់ស្មៅដោយមុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅ ហើយទុករយះពេល៣ទៅ៧ថ្ងៃទើបភ្ជួរលើកទី២ហើយរាស់អោយរាបស្មើរតែម្ដង ។ បន្តាប់មកលើករង ដាំ កាប់រណ្តៅដាំដែលមានទំហំ២តឹកបួនជ្រុងពីគុម្ភ០.៥ទៅ០.៧ម៉ែត្រ។
៣-ការដាំដុះ
យកកូនត្រាប់ដែលថ្លោសល្អនិងមានសុខភាពល្អដែលមានកំពស់១តឹកមកដាក់ដាំក្នុងរណ្តៅរួចស្រោចទឹកអោយសើមល្មម។
៤-ការប្រើជី PN
រយះពេល១៥ថ្ងៃយើងប្រើជី PNម្តងជាលើកទីមួយដោយប្រើ ជី៣មុខក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា។ លើកទីពីរយើង ដាក់១៥ថ្ងៃបន្តាប់ពីដាក់លើកទី មួយហើយដោយប្រើជី៣មុខ ក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា ។លើកទី៣យើងដាក់១៥ថ្ងៃ បន្តាប់ពីដាក់លើកទី២ ហើយដោយប្រើជី៣មុខ ក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា ។
៥-ការថែទាំ
-ស្រោចទឹក
-ជ្រុំគល់ដកស្មៅ
-ការពាររោគបំផ្លាញ
-ក្តិចស្លឹកចាស់ៗចេញ
៦-ការប្រមូលផល
ក្រោយពីដាំបានរយះពេល១.៥ ខែអាចប្រមូលផលបានហើយ។

ដំណាំឆៃថាវ
១ ការរៀបចំដី
ការភ្ជួររាស់ត្រូវធ្វើឡើងអោយបាន 2-3ដងដើម្បីអោយដីធូរ ជ្រាបទឹកបានល្អ ។ ត្រូវលើករងអោយមានកំពស់25-30cm ទទឹងរង1-1.2m បន្ទាប់មកយកជីប្រភេទប៉ូតាស្យូម ចំនួន150-200Kg លាយជាមួយជីផ្សំជាមួយអង្កាមដុត15-18T/ha បាចលើរងរួចរាស់លុប និងកៀអោយស្មើរមុនដាំដុះ។
២ របៀបដាំដុះ
ដំណាំឆៃថាវ គេដាំវានឹងគ្រាប់ផ្ទាល់ ត្រូវយកគ្រាប់ពូជដាក់ហាលថ្ងៃអោយក្ដៅ រយៈពេល1-2ម៉ោងក្រោយមកដាក់ត្រាំទឹក 3-4ម៉ោង ។ ការដាំដុះគឺយកគ្រាប់ពូជទៅដាំលើថ្នាល ដោយផ្ទាល់ក្នុងជំរៅ 2cm ជាមធ្យមដាក់2គ្រាប់/គុម្ព ហើយចន្លោះជួរនិងចន្លោះគុម្ព 20x20cm ក្រោយពីដាំរួចត្រូវយកចំប៉ើង ស្ងួតមកពង្រាយគ្របពីលើផ្ទៃរងពី70-80%នៃផ្ទៃរងដើម្បីរក្សាសំណើម ដើម្បីអោយកូនដំណាំដុះលូតលាស់បានល្អ។ ក្រោយពីដាំដុះរួចត្រូវស្រោចទឹកអោយជោគភ្លាម។
៣ ការជ្រុំដី និងដកស្មៅ
ពេលដែលជ្រុំដី និងដកស្មៅ ត្រូវដករំលួសកូន ដោយទុកតែ1ដើម/គុម្ពព្រមទាំងដកស្មៅចេញ និងជ្រុំគល់។ត្រូវផ្អាកការស្រោចទឹកមួយថ្ងៃដើម្បីធ្វើអោយដីស្ងួត។ រយៈពេលនៃការជ្រុំដីត្រូវធ្វើឡើង ក្រោយពីដាំបានចំនួន15-18ថ្ងៃ។
៤ ការដាក់ជីបំប៉ន
-ការដាក់ជីបំប៉នលើកទី១រយៈពេល10ថ្ងៃក្រោយដាំ
យើងពិនិត្យមើលស្លឹករបស់វា ប្រែពីបៃតងខ្ចី ទីបៃតងចាស់ កំពូលត្រួយរបស់ដំណាំលែងលូត មើមរបស់វាប្រែពីសខ្ចីទៅប្រផេះ នោះជាដំណាក់កាលអាចប្រមូលផលបានហើយ។ ទិន្នផលអាស្រ័យទៅលើប្រភេទពូជ និង រដូវកាលដាំដុះ ជាមធ្យមទទួកបានទិន្នផលពី28-32T/ha។

២.១ វគ្គដុះពន្លក
ចាប់តាំងពីដាំរហូតដល់កូនដំណាំដុះបាន100% វាត្រូវការសំណើមថេរ តែមិនជាំទឹកទេ។
២.២ វគ្គលូតលាស់ស្លឹកពិត
ក្រោយពីដុះពន្លក100% រយៈពេល7-10ថ្ងៃកូនដាំណាំដុះបានស្លឹក2-3 វាត្រូវការទឹកក្នុងកំរិតមធ្យម ។
២.៣ វគ្គកំណកំនើត និងពង្រីកមើម
ក្រោយពីដាំបានរយៈពេល15-18ថ្ងៃ យើងសង្កេតឃើញឆៃថាវ ពង្រីកគល់ប៉ោងបន្តិចៗ ពេលនេះវាត្រូការទឹកនិងសារធាតុចិញ្ចឹមកាន់តែច្រើនឡើងៗ រហូតដល់ពេលប្រមូលផល។

- មេជី ១ គំរប
- មេថ្នាំបណ្តេញសត្វល្អិត ១ គំរប
- មេអ័រម៉ូន ១ គំរប
- ទឹក ១០លីត្រ
- មេជី ១ គំរប
- មេថ្នាំបណ្តេញសត្វល្អិត ១ គំរប
- មេអ័រម៉ូន ១ គំរប
- ទឹក ១០លីត្រ
- មេជី ១ គំរប
- មេថ្នាំបណ្តេញសត្វល្អិត ១ គំរប
- មេអ័រម៉ូន ២ គំរប
- ទឹក ១០លីត្រ
- មេជី ១ គំរប
- មេថ្នាំបណ្តេញសត្វល្អិត ១ គំរប
- មេអ័រម៉ូន ២ គំរប
- ទឹក ១០លីត្រ
យើងពិនិត្យមើលស្លឹករបស់វា ប្រែពីបៃតងខ្ចី ទីបៃតងចាស់ កំពូលត្រួយរបស់ដំណាំលែងលូត មើមរបស់វាប្រែពីសខ្ចីទៅប្រផេះ នោះជាដំណាក់កាលអាចប្រមូលផលបានហើយ។ ទិន្នផលអាស្រ័យទៅលើប្រភេទពូជ និង រដូវកាលដាំដុះ ជាមធ្យមទទួកបានទិន្នផលពី28-32T/ha។

បច្ចេកទេសដាំដំណាំននោងជ្រុង
១ . ការរៀបចំដី និង ធ្វើរង
- សំអាតដីចំការ និង រើសស្មៅចេញឲ្យអស់ ។
- ភ្ជួរ រាស់ដីឲ្យបានម៉ដ្ឋល្ងហើយហាលឲ្យបាន១០ ទៅ១៥ថ្ងៃ ។
- ភ្ជួរដី (គោក្របី ឬគោយន្ត) ១៥ ទៅ ២០ ស.ម ។
- ទទឹងរង ពី៩តឹក ទៅ ១ម៉ែត្រ និង បណ្ដោយទៅតាមលទ្ធភាពដីដែលកសិករអាចគ្រប់គ្រងបាន។
- កំពស់ នៅរដូវប្រាំងពី ២ តឹក ទៅ ៣ តឹក ហើយនៅរដូវវស្សាពី ៣ ទៅ ៥ តឹក ។
- ការដាក់ជី ដាក់លាមកសត្វស្ងួត ឬ ជីកំប៉ុស្ដិ៍ ក្នុងបរិមាណពី ១ ទៅ ២ គីឡូក្រាម ក្នុងផ្ទៃដីរង
- ការគ្របរង អាចធ្វើបានពីរប្រភេទដើម្បីទប់ស្កាត់ការហូរច្រោះរង ការពារសំណើមដីបន្ថយការ
ដោយប្រើកំប៉ុងក្តៅ
- ប្រើខ្សែទាញតំរង់ ដើម្បីចោះរណ្តៅដាំកូន និងប្រើខ្នាតសម្រាប់ចោះរណ្តៅពីគុម្ពមួយ ទៅគុម្ពមួយ ។
- ប្រើកំប៉ុងក្តៅសម្រាប់ចោះរណ្តៅ លើថង់ប្លាស្ទិចគម្របរង ។ រណ្តៅត្រូវចោះក្បែរទ្រើងសម្រាប់ឲ្យ ននោង តោងឡើង
២. ការធ្វើរោងបណ្តុះកូន
ការធ្វើរោងបណ្តុះកូនបន្លែ គឺអាចធ្វើឲ្យគ្រាប់ដុះបានល្អ កាត់បន្ថយការរលួយកូន និងអាចការពារកូនដំណាំបានពី ការឆ្លងជម្ងឺ ពីសត្វល្អិតចង្រៃ (ដែលមកយាយីកូនដំណាំ) ។ រោងបណ្តុះកូនបន្លែ អាចធ្វើតាមទំហំខាងក្រោម៖
- ដំបូលសំរាប់គ្របរានៈ ពី ១,៨ ទៅ ១ម៉ែត្រ ដើម្បីងាយស្រួលចេញចូលថែទាំកូនបន្លែ
- កំពស់រានៈ ពី ០,៨ ទៅ ១ម៉ែត្រ ពីដី
- ទទឹងរានៈ ពី ០,៨ ទៅ ១ម៉ែត្រ
- មានដំបូលការពារទឹកភ្លៀង ហើយគ្រនពីលើដំបូលដោយសំណាញ់ដើម្បីកាត់បន្ថយកំដៅថ្ងៃ
- មានជញ្ជាំងធ្វើពីសំណាញ់មុង ដើម្បីការពារសត្វល្អិត ។
-
វីធីសាស្ត្រ កសិកម្ម » ការដាំដំណាំបន្លែ » បច្ចេកទេសដាំដំណាំននោងជ្រុង
១ . ការរៀបចំដី និង ធ្វើរង - សំអាតដីចំការ និង រើសស្មៅចេញឲ្យអស់ ។
- ភ្ជួរ រាស់ដីឲ្យបានម៉ដ្ឋល្ងហើយហាលឲ្យបាន១០ ទៅ១៥ថ្ងៃ ។
- ភ្ជួរដី (គោក្របី ឬគោយន្ត) ១៥ ទៅ ២០ ស.ម ។
- ទទឹងរង ពី៩តឹក ទៅ ១ម៉ែត្រ និង បណ្ដោយទៅតាមលទ្ធភាពដីដែលកសិករអាចគ្រប់គ្រងបាន។
- កំពស់ នៅរដូវប្រាំងពី ២ តឹក ទៅ ៣ តឹក ហើយនៅរដូវវស្សាពី ៣ ទៅ ៥ តឹក ។
- ការដាក់ជី ដាក់លាមកសត្វស្ងួត ឬ ជីកំប៉ុស្ដិ៍ ក្នុងបរិមាណពី ១ ទៅ ២ គីឡូក្រាម ក្នុងផ្ទៃដីរង
- ការគ្របរង អាចធ្វើបានពីរប្រភេទដើម្បីទប់ស្កាត់ការហូរច្រោះរង ការពារសំណើមដីបន្ថយការ
ដោយប្រើកំប៉ុងក្តៅ
- ប្រើខ្សែទាញតំរង់ ដើម្បីចោះរណ្តៅដាំកូន និងប្រើខ្នាតសម្រាប់ចោះរណ្តៅពីគុម្ពមួយ ទៅគុម្ពមួយ ។
- ប្រើកំប៉ុងក្តៅសម្រាប់ចោះរណ្តៅ លើថង់ប្លាស្ទិចគម្របរង ។ រណ្តៅត្រូវចោះក្បែរទ្រើងសម្រាប់ឲ្យ ននោង តោងឡើង
២. ការធ្វើរោងបណ្តុះកូន
ការធ្វើរោងបណ្តុះកូនបន្លែ គឺអាចធ្វើឲ្យគ្រាប់ដុះបានល្អ កាត់បន្ថយការរលួយកូន និងអាចការពារកូនដំណាំបានពី ការឆ្លងជម្ងឺ ពីសត្វល្អិតចង្រៃ (ដែលមកយាយីកូនដំណាំ) ។ រោងបណ្តុះកូនបន្លែ អាចធ្វើតាមទំហំខាងក្រោម៖
- ដំបូលសំរាប់គ្របរានៈ ពី ១,៨ ទៅ ១ម៉ែត្រ ដើម្បីងាយស្រួលចេញចូលថែទាំកូនបន្លែ
- កំពស់រានៈ ពី ០,៨ ទៅ ១ម៉ែត្រ ពីដី
- ទទឹងរានៈ ពី ០,៨ ទៅ ១ម៉ែត្រ
- មានដំបូលការពារទឹកភ្លៀង ហើយគ្រនពីលើដំបូលដោយសំណាញ់ដើម្បីកាត់បន្ថយកំដៅថ្ងៃ
- មានជញ្ជាំងធ្វើពីសំណាញ់មុង ដើម្បីការពារសត្វល្អិត ។
៣· ការលាយល្បាយជីសម្រាប់បណ្តុះកូនននោង
- យកដីចំនួន ២ភាគ លាយជាមួយជីលាមកគោចំនួន១ភាគ ផេះអង្គាម ពី៤ ទៅ ៦ភាគ ឬ អាចលាយជាមួយមម៉ោគ ឬ ស្រកីដូងចិញ្រ្ចាំឲ្យល្អិតចំនួន ១ភាគ ។ (ផេះអង្កាត្រូវត្រាំទឹករយៈពេល ពី៣ ទៅ ៤យប់) ។
- យកល្បាយដែលមាន លាយច្របល់ ហើយយកទៅលីង ឬ ចំហុយរហូតក្តៅសព្វទាំងអស់
ផលប្រយោជន៍នៃការលាយល្បាយដីបណ្តុះបែបនេះគឺ ៖
- គ្រាប់ងាយដុះ ឫសដុះលូតលាស់ល្អ
- កូនបន្លែស្រូបយកជីជាតិបានគ្រប់គ្រាន់
- សម្លាប់មេរោគ(ជម្ងឺ) ដែលបង្កឲ្យកូនបន្លែរលួយ
- សម្លាប់គ្រាប់ស្មៅចង្រៃដែលដុះដណ្តើមយកជីពីកូនបន្លែ
- សម្លាប់ពងសត្វល្អិត និង សត្វល្អិតចង្រៃក្នុងដីដែលបំផ្លាញគ្រាប់បន្លែ
៤. ការរៀបចំបណ្តុះគ្រាប់
- ត្រូវរៀបចំបណ្តុះគ្រាប់ ក្រោយពីរៀបចំលើក និងគ្របរងភ្លាម (ដើម្បីមានពេលដាក់ជីទ្រាប់បាត)
- ការបណ្តុះកូន អាចធ្វើបានពីរបែប៖
- ផ្អាប់គ្រាប់ចំនួនពីរយប់ ទើបយកទៅបណ្តុះក្នុងកន្ទោង
- យកគ្រាប់ដាក់ពង្រាយក្នុងក្រណាត់ស្បៃជក់ទឹក រុំគ្រាប់នេះឲ្តហប់ល្អ
- ស្រោចទឹកជារៀងរាល់ថ្ងៃ ដើម្បីឲ្យក្រណាត់ស្បៃសើមរហូត
- ជ្រើសរើសយកគ្រាប់បែកមាត់ចាប ដាក់១គ្រាប់ក្នុង ១កន្ទោង ឬ ១ប្រលោះ(រន្ធ) ថាសបណ្តុះ
- កប់គ្រាប់ជំរៅ ១ស.ម (កន្លះថ្នាំងដៃ) ។ បើកប់គ្រាប់ជ្រៅពេក ឬ រាក់ពេកធ្វើឲ្យគ្រាប់ដុះមិនបានល្អ
- យកកន្ទោង ឬ ថាសបណ្តុះដែលដាក់គ្រាប់ហើយ ដាក់ក្នុងរោងបណ្តុះកូនឲ្យបានត្រឹមត្រូវ
- ស្រោចទឹករៀងរាល់ពេលព្រឹក ឬល្ងាចឲ្យជោក ។ បើដីស្ងួត វាធ្វើឲ្យគ្រាប់ដុះមិនល្អ ។
ការដាក់គ្រាប់បណ្ដុះដោយផ្ទាល់ក្នុងថាសបណ្ដុះ ឬ កន្ទោង (បណ្ដុះគ្រាប់ស្ងួត )
- យកគ្រាប់ ចំនួន១គ្រាប់ដាក់បណ្ដុះផ្ទាល់ក្នុង១កន្ទោង ឬ ១ប្រលោះថាសបណ្ដុះ
- ស្រោចទឹកឲ្យជោក ទើបយកថាស ឬ កន្ទោងដែលដាក់គ្រាប់ហើយ ទៅដាក់ក្នុងរោងបណ្ដុះ កូន ។
- ស្រោចទឹករៀងរាល់ពេលព្រឹក ឲ្យជោក ។ បើដីស្ងួត វាធ្វើឲ្យគ្រាប់ មិនដុះ។
៥. ការដាំកូនននោង
ដើម្បីជៀសវាងកូនអន់(សន្លប់)ក្រោយពេលដាំ គេត្រូវបន្ថយការស្រោចទឹកកូនននោង និង ដាក់វាឲ្យត្រូវពន្លឺថ្ងៃរយៈពេលពី២ ទៅ ៣ថ្ងៃ ដើម្បីពង្រឹងកូន ។ កូនននោងអាយុពី ៧ទៅ ១២ថ្ងៃ ទើបអាចដាំបាន។
- មុនដាំកូនលើរង ត្រូវបញ្ចូលទឹកតាមចន្លោះរង (សំរាប់រងដាំគ្របប្លាស្ទិច) ឬ ស្រោចទឹកលើរង ដែលគ្របដោយ ចំបើង ។ ដាក់ជីគីមីតាមរណ្តៅ រួចច្របល់លាយជាមួយដីឲ្យសព្វ ។
- កប់ជីជម្រៅពី ៨ទៅ ១០ស.មទុករយៈពេលពី ៦ទោ ៧ថ្ងៃ ដោយស្រោចទឹកយ៉ាងតិចពី ៥ទៅ ៦ដង មុនពេលដាំកូន ។ ត្រូវដាំកូនននោង នៅពេលល្ងាចមេឃត្រជាក់ល្អ ។
-របៀបដកកូនបន្លែ ចេញពីថាស បណ្តុះគឺ យកម្រាមរុញបាតថាស ឡើងលើហើយដៃម្ខាងដកកូនបន្លែ ថ្នមៗ ពីរន្ធថាសបណ្តុះ ដើម្បីកុំឲ្យ ដាច់ឫសកូនបន្លែ ។
-ការដាំយើងដាំកូនននោងត្រឹមដីកំណើត
៦.ការថែទាំ
៦ .១ ការដាក់ជីបំប៉ន
ក្នុងការដាំននោងកូនកាត់ ឬ ននោងក្នុងស្រុកយើងត្រូវដាក់ជី និងស្រោចទឹកឲ្យបានទៀងទាត់ ទើបវាផ្តល់ផ្កាផ្លែច្រើន ។ ពេលវេលា និងបរិមាណជីដែលត្រូវដាក់ជី គឺអាស្រ័យទៅតាមប្រភេទដី ។ ចំពោះដីដែលល្បាយច្រើនជាងខ្សាច់ ត្រូវដាក់ជី រៀងរាល់ ៧ថ្ងៃម្តង ។ បើដីខ្សាច់ច្រើនត្រូវដាក់ជីពី ៥ទៅ ៧ថ្ងៃម្តង ។ បរិមាណជី ត្រូវដាក់លើដីមានខ្សាច់ច្រើន(ជាងល្បាយ)ត្រូវតិចជាងជីដាក់លើដីល្បាយ (ច្រើនជាងខ្សាច់) ចំនួន ២ភាគ៣ ឬ ពាក់កណ្តាល ។
សំគាល់៖ ការដាក់គោក និង ទឹក ត្រូវធ្វើបន្តរហូតដល់ពេលបញ្ចប់ការប្រមូលផល ននោង ។
របៀបដាក់ជី
ការដាក់ជីទ្រាប់បាតៈ ដាក់តាមពោះរង ហើយ ច្របល់ជាមួយដី ឬដាក់តាមរណ្ដៅនិមួយៗ ទើប
ច្របល់ដីក្នុង រណ្ដៅឲ្យសព្វ ។
ការដាក់ជីបំប៉នៈ កប់ជីក្នុងរន្ធចោះពីរ សងខាងរណ្ដៅកូន(ចំងាយពីគល់ ពី ៨ ទៅ ២៥ សង់ទីម៉ែត្រ ទៅតាមអាយុដំណាំ) ។
៦.២ ការស្រោចទឹក
- ស្រោចទឹកនៅពេលព្រឹក(បន្ទាប់ពីទឹកសន្សើមស្ងួតពីស្លឹក) និង ពេលល្ងាច ឬបញ្ចូលទឹកតាមចន្លោះរង
- ត្រូវស្រោចទឹកឲ្យបានទៀងទាត់ ដោយមិនត្រូវឲ្យដីស្ងួត ជាពិសេសបន្ទាប់ពីដាំកូនហើយ ពីព្រោះកូន
- ដំណាំត្រូវការទឹក និងជីសំរាប់ការដុះលូតលាស់ ឬស ដើម ស្លឹករបស់វា ។នៅពេលចេញផ្កាត្រូវស្រោច
- ទឹកឲ្យបានទៀងទាត់ផងដែរ ។ នៅដំណាក់កាលនេះ បើមិនទឹកគ្រប់គ្រាន់ទេ នឹងបណ្ដាលឲ្យការចេញផ្កា និង ផ្លែមិនបានល្អ ។
- បើពិនិត្យឃើញដីនៅក្បែរគល់ស្ងួត (សំគាល់បាន ដោយមិនអាចលុញជាដុំមូលបាន) ត្រូវស្រោចទឹក បន្ថែម ។ បើដីនៅក្បែរ គល់ននោង សើមខ្លាំង (សំគាល់បានដោយ ច្របាច់ដីមានទឹកហៀរតាមម្រាមដៃ) មិនត្រូវដាក់ទឹកបន្ថែមឡើយ ។ បើដាក់ទឹកថែម នឹងអាចងាយធ្វើឲ្យដីដក់ទឹកខ្លាំង ធ្វើឲ្យរលួយឬស និង ងាប់ដើម ននោងបាន ។
៦.៣ ការតាក់តែងមែក
បន្ទាប់ពីដាំបានរយៈពេល ពី ២៣ ទៅ ២៥ថ្ងៃហើយ ដើមននោងចាប់ផ្ដើមបែកខ្នែង ពីដើមមេ ។ គេត្រូវកាត់ខ្នែងននោង ដុះចេញពីដើមមេ កន្លះម៉ែត្រ ចុះក្រោម (ធម្មតា ក្រោមថ្នាំងទី ១០ចុះ) ចាប់ពីដាំកូនរហូតដល់ដាំបាន ២៥ថ្ងៃ ដើម្បីឲ្យដើម ននោង ទទួលជីជាតិចិញ្ចឹមបានគ្រប់គ្រាន់ និង លូតលាស់បានលឿន ។
៦.៤ ការធ្វើស្មៅ
ដើម្បីឲ្យននោង ផ្ដល់ផលល្អ គេត្រូវធ្វើស្មៅឲ្យបានស្អាត ទោះបីជារងគ្របចំបើង ឬ គ្របចំបើង ឬ គ្របប្លាស្ទិច ក៏ដោយ ។ គេត្រូវដកស្មៅនៅតាមចន្លោះរងចេញពីព្រោះវាជាជម្រកសត្វល្អិតចង្រៃបំផ្លាញ ដំណាំ និង ចម្លងជម្ងឺដល់ដំណាំ ។
៧. ជម្ងឺ សត្វល្អិតចង្រៃ
៧.១ជម្ងឺទុំលឿងស្លឹក
ជម្ងឺនេះ វាកើតមានលើស្លឹក វាយើងអាចសង្កេតឃើញមានចំណុចអុច ពណ៌លឿង រាងជ្រុងៗ ហើយដុំពណ៌នេះប្រែជាពណ៌ត្នោត ។ នៅពីក្រោមផ្ទៃ ស្លឹកមានដុំជាំស្លឹករាងជ្រុងៗ ។
លក្ខណៈជំងឺ
- ធ្វើឲ្យស្លឹកដំណាំឡើងពណ៌លឿងដុំៗហើយឆ្លង ពីដើមមួយទៅដើមមួយដោយសារស្ព័រ ។
- វាឆ្លងតាមរយៈមនុស្ស សត្វ ស្រោចទឹក ខ្យល់ ភ្លៀង ម្លប់ពេក និងត្រជាក់ពេក ។
- ក្នុងករណីធ្ងន់ធ្ងរ វាធ្វើឲ្យងាបប់ដើម និងបាតបង់ទិន្នផល ។
យុទ្ធសាស្រ្តក្នុងការគ្រប់គ្រង
- ƽដាំដំណាំឆ្លាស់
- ធ្វើអនាម័យចមន្ការឲ្យបានស្អាត ដូចជាកាត់ចេញ នឹងការដុតចោលផ្នែកស្លឹក ឬដើមដែលកើតជំងឺ។
- ǂតាក់តែងមែក និងស្លឹកឲ្យបានល្អ
- ជៀសវាងមានសំណើមច្រើនពេក
- ប្រើប្រាស់ពូជដែលមានជម្ងឺ ប្រសិនអាច
- ប្រើថ្នាំព្យាបាល និងការពារ
៧.២ ជម្ងឺខ្លោចចុងស្លឹករាងត្រីកោណ
ជម្ងឺនេះ កើតមាននៅលើដំណាំអំបូរវលិ៍/វារមានដៃតោង Cucurbite ដូចជា ននោង ត្រឡាច ល្ពៅ ត្រសក់ ឪឡឹក...........)។
រោគសញ្ញា
• គេឃើញស្លឹកចាប់ផ្ដើមខ្លោចចុងៗស្លឹកជារាងត្រីកោណ
• រីករាលដាលដល់ដើម និងពេញលើដើម ទាំងមូលបើគ្មានការការពារ
• បាត់បង់ទិន្នផល និង ដើមបឹងងាប់
វិធានការបង្ការទប់ស្កាត់
• ការធ្វើអនាម័យចំការបានល្អ និង ដាំដំណាំឆ្លាស់ ដែលមានអំបូរខុសពីពពួក Cucurbite អាចជួយធ្វើឲ្យ កាត់បន្ថយផ្សិតបង្កជម្ងឺនេះ នៅក្នុងដីចំការ ។
• នៅពេលមានកើតជម្ងឺឡើង គេត្រូវកាត់ ឬ ដកផ្នែកដែល មានជម្ងឺយកទៅកប់ ឬ ដុតចោលឲ្យឆ្ងាយពីចំការ ។
៧.៣ ដង្កូវមូលស្លឹក
ដង្កូវនេះបំផ្លាញដំណាំអំបូរវារមានដៃតោង Cucurbite (ដូចជា ននោង/ត្រសក់/ត្រឡាច) ។ វាបំផ្លាញគ្រប់ ដំណាក់កាលលូតលាស់របស់ដំណាំ ។
វិធានការគ្រប់គ្រង និង កំចាត់
- ត្រូវត្រួតពិនិត្យចំការ ឲ្យបានទៀងទាត់
- ចាប់ដង្កូវដោយដៃ នៅពេលមានការបំផ្លាញតិចតួច ។
៧.៤ ចៃ
ចៃនេះបំផ្លាញដំណាំអំបូរវារមានដៃតោង Cucurbite (ននោងត្រសក់/ត្រឡាច)និងពពួកបន្លែយក
ផ្លែ ដូចជា ត្រប់ ប៉េងប៉ោះ ផងដែរ ។ វាបំផ្លាញស្លឹក ត្រួយខ្ចី នៅគ្រប់ដំណាក់កាលលូតលាស់របស់ដំណាំ ចាប់ពីកូនដំណាំរហូត ដល់ពេលប្រមូលផល ។
វិធានការគ្រប់គ្រង និង កំចាត់ៈ
- បេះស្លឹក ឬ មែក ដែលបំផ្លាញខ្លាំងចោល (ត្រូវកប់ ឬ ដុតចោលឆ្ងាយពីចំការ) ។
- ប្រើអន្ទាក់កាវស្អិតលាបថង់កៅស៊ូពណ៌លឿង
- បាញ់ថ្នាំផ្សំពីធម្មជាតិ
- ប្រើប្លាស្ទិចគម្របដីរង
ការលាយថ្នាំកំចាត់ជំងឺ
មេជី ចំនួន ១០សេសេ | មេថ្នាំបណ្តេញសត្វល្អិត ចំនួន ១០សេសេ | មេអ័រម៉ូន ចំនួន ១០សេសេ | ស្កររងូ ចំនួន ១០ សេសេ
ទឹក ចំនួន ១០លីត្រ