អំពីយើង


អំពីគោលបំណង
លើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋពោលគឺធ្វើឲ្យសង្គមកម្ពុជាសំបូរទៅដោយ ​គ្រួ​សារ​កសិករ​ដែល​មាន​ជីវភាព​ធូរធារ​ មាន​បច្ចេកទេស​ធ្វើ​កសិកម្ម​តាម​បែប ​ធម្មជាតិ​ ដូចជា បណ្តុះផ្កា បណ្តុះផ្សិត ផលិតមេផ្សិត ផលិតមេជី ផលិតមេថ្នាំ​កំចាត់​សត្វល្អិត មេអ័រម៉ូន មេចំណីសត្វ មេថ្នាំព្យាបាលសត្វ និង​ចិញ្ចឹមសត្វតាម​គោលការណ៍ធម្មជាតិដោយខ្លួនឯង មានការសហការគ្នាទៅ​វិញទៅ​មក​យ៉ាងរឹងមាំ មានសិទ្ឋិ និង​អំណាច​ក្នុងការ​កំណត់​ជោគ​វាសនា ដោយខ្លួនឯង ព្រម​ទាំងដើរ តួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​ចំណែក​ផ្គត់ផ្គង់​ស្បៀងអាហារ ប្រកបដោយសុវត្តិភាព​ដល់សង្គម​ទាំងមូល។


អំពីគោលដៅ
ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​ក្នុងការរស់នៅ​របស់ពួកគាត់​ ជាពិសេស​ធ្វើឲ្យ​ពួកគាត់​មានស្រូវ បន្លែ ផ្លែឈើ ផ្សិត សាច់បរិភោគ គ្រប់គ្រាន់ ចេះផលិតជី ថ្នាំកំចាត់សត្វល្អិត អ័រម៉ូន ចំណីសត្វ ថ្នាំព្យាបាលសត្វ ដោយខ្លួនឯង និង​អាច​លក់​បាន​កំរៃ​ថែម​ទៀត។